ព័ត៌មានក្នុងប្រទេស

សមត្ថកិច្ច​ឃាត់ខ្លួន​បានមុខសញ្ញាចែក​ចាយនិងប្រើប្រាស់គ្រឿងញៀន៦នាក់

ខេត្តកោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កម្លាំងអធិការដ្ឋាននគរបាល​ក្រុង​ខេមរភូមិន្ទ​ ​ចុះ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​នាពេល​យប់​ ក៏បង្ក្រាបបានករណីចែកចាយ និងរក្សា​ទុកប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ករណី នៅ​ចំនុច​ ភូមិ​២​​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ៤ នាក់​ និង​នៅ​ចំនុច​ភូមិ​សង្កាត់​ស្ទឹង​វែង​ ឃាត់​ខ្លួន​បាន​ចំនួន​ ២​ នាក់​​ក្នុង​នោះមាន​ ៖
​ ១-ឈ្មោះ សុខ​ ផង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ ជាងភ្លើង​​​ មានទីលំនៅ​ ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​​ ។
​ ២-ឈ្មោះ​ អ៊ុក​ ចាន់​ធី​ ភេទប្រុស​ អាយុ​ ៣៥​ឆ្នាំ​ មុខរបរ​ កម្មករ​ មានទីលំនៅ​ ភូមិ​២​ សង្កាត់​ដងទង់​ ។
​ ​ ៣-ឈ្មោះ​ យីម​ សុខ​នី ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ កម្មករ​​ មានទីលំនៅ​ ភូមិ​១​ សង្កាត់​ដងទង់​ ​ ។
​ ​ ៤-ឈ្មោះ​ ប៉ុញ​ សុវណ្ណ​ ភេទប្រុស​ អាយុ​ ៣៨​ឆ្នាំ​ មុខរបរ​ កម្មករ​​ មានទីលំនៅ​ ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ​ ស្រុកកោះកុង​​ ​ ។
​ ​ ៥-ឈ្មោះ​ កាក់​ សៀង ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ មុខរបរ​ កម្មករ​​ មានទីលំនៅ​ ភូមិ​សង្កាត់​ស្ទឹង​វែង​​ ​ ។
​ ​ ៦-ឈ្មោះ​ នៅ​ សុភី ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​ កម្មករ​​ មានទីលំនៅ​ ភូមិ​ស្ទឹង​វែង​​ ​ ។
ដកហូត​វត្ថុ​តាង​ ៖​ ម្សៅក្រាមសថ្លា​ប្រភេទ​ Ice​ ចំនួន​ ៩​ កញ្ជប់​ -​ ​យ៉ាម៉ា​ ២​គ្រាប់​ និងឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​។
បច្ចុប្បន្ន​ករណីនេះ​កម្លាំងយេីង​កំពុង​បំពេញ​សំណុំ​រឿង​ចាត់​ការ​តាម​និតិវិធី​ច្បាប់​ ។