ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះបង្ក្រាបទីតាំងបូមខ្សាច់គ្មានច្បាប់ចំនួន ០២កន្លែង

សៀមរាប ៖ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០និង២០នាទី កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមន្ត្រី នៃមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប រួមទាំងកំលាំងអាជ្ញាធរចម្រុះមូលដ្ឋាន បានចុះបង្ក្រាបទីតាំងការដ្ឋានបូមខ្សាច់ចំនួន ០២កន្លែង  គ្មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ ស្ថិតនៅភូមិសាស្ត្រ ភូមិត្បែងកេីត និងភូមិ រំចេក ឃុំត្បែង  ស្រុកបន្ទាយស្រីខេត្តសៀមរាប ។

ក្នុងកិច្ចប្រតិបត្តការនោះ សមត្ថកិច្ចចម្រុះ បានធ្វើចំណាត់មួយចំនួនរួមមាន :
– ធ្វើកំណត់ហេតុបិទទីតាំង ការដ្ឋានបូមខ្សាច់ ជាបណ្តោះអាសន្ន។
– ធ្វើកំណត់ហេតុដកហូតវត្ថុតាងគ្រឿងចក្រចំនួន ១១គ្រឿង គឺ អេស្ការវ៉ាទ័រចំនួន ០៣គ្រឿង ម៉ាសុីនបូមខ្សាច់  ០៧គ្រឿង គោយន្តច្នៃ ០១គ្រឿង ឡេវ៉ាល័រ ០១គ្រឿង ទុយោបំពង់ទីប ១០០ដេីម ។
– ណែនាំអោយម្ចាស់ការដ្ឋានទៅដាក់ពាក្យស្នើសុំច្បាប់អោយបានត្រឹមត្រូវជាមុនសិន។

ចំពោះវត្ថុតាងនៃបទល្មើសទាំងអស់ខាងលើ សមត្ថកិច្ច បានធ្វើកំណាត់ហេតុប្រគល់-ទទួលអោយទៅម្ចាស់ការដ្ឋានរក្សាទុកដោយខ្លួនឯង៕