ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលសហប្រតិបត្តិការធានាសន្តិសុខសណ្តាប់ធ្នាប់ រវាង នគរបាលខេត្តកណ្តាល នគរបាលខេត្តតាកែវ និងនគរបាលខេត្តអានយ៉ាងប្រទេសវៀតណាម

កណ្ដាលៈ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានដឹកនាំលោកស្នងការរង និងសហការីច្រើនរូប អញ្ជើញចូលរួមប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលសហប្រតិបត្តិការ ធានាសន្តិសុខសណ្តាប់ធ្នាប់ រវាងស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងតាកែវ រយៈពេល៦ខែ ចុងឆ្នាំ២០១៩ និងលើកទិសដៅ៦ខែ ដើមឆ្នាំ២០២០ ។
កិច្ចប្រជុំនេះធ្វើឡើងនៅទីក្រុងឡុងសៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម ដោយមានវត្តមាន លោកឧត្តមសេនីយ៍ត្រី ប៊ុយ ប៊ែ ទី ស្នងការនគរបាលខេត្តអានយ៉ាង ,លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ,លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោកស្នងការរង ព្រមទាំងសហការីច្រើនរូបទៀត ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ភាគីទាំង២(កម្ពុជា-វៀតណាម) បានវាយតម្លៃខ្ពស់នូវលទ្ធផលសម្រេចបាន និងបញ្ហាដែលនៅសេសសល់មួយចំនួនក្នុងកិច្ចប្រតិបត្ដិការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសរវាងភាគីទាំងក្នុងរយៈពេល៦ខែ និងបានឯកភាពគ្នាលើកទិសដៅសហប្រតិបត្ដិការចំនួន០៨ចំណុចសំខាន់ៗ អនុវត្តបន្តនៅក្នុងរយៈ៦ខែ ដើមឆ្នាំ២០២០ខាងមុខ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដែលឆ្លងដែនចេញ-ចូលរវាងប្រទេសទាំង២ ខេត្តទាំង៣ ក្នុងគោលបំណងធានាបានសន្ដិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ។ ក្រោយពីបញ្ចប់ នូវកិច្ចប្រជុំ ភាគីទាំង២បានជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក និងពិសារអាហារសាមគ្គីជាមួយគ្នាផងដែរ៕