ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមន្ទីរ ដើម្បីលើកផែនការបញ្ជូនឯកសារតាមក្រុម ទៅសាខាពន្ធដារខេត្ត និងពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមន្ទីរ ដើម្បីពិភាក្សា និងលើកផែនស្តីពីការបញ្ជូនឯកសារតាមក្រុម ទៅសាខាពន្ធដារខេត្ត និងពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានណែនាំ និងជំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ដែលត្រូវប្រថាប់ត្រាពន្ធសូន្យ (០) ចំនួនជាង ២ ម៉ឺន បណ្ណ អោយស្របតាមផែនការ ដែលបានប្រជុំ អន្តរក្រសួងនៅអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០កន្លងទៅ ៕