ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កម្មករនិយោជិតនៅរោងចក្រ SUPER LINK FASHIONS (CAMBODIA) CO.,LTD ចូលរួមស្វែងយល់ពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចាត់ក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដែលមានសមាសភាពមកពីអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង និងបេឡាជាតិសន្តិសុខសង្គម បានផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ជូនដល់ប្រធានរដ្ឋបាល ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករនិយោជិតចំនួន ៣២នាក់ នៅរោងចក្រ SUPER LINK FASHIONS (CAMBODIA) CO.,LTD ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

គោលបំណងក្នុងការបើកប្រជុំផ្សព្វផ្សាយខាងលើនេះដើម្បីធ្វើឱ្យកម្មករនិយោជិតយល់ជ្រួតជ្រាបអំពីនីតិវិធីដោះស្រាយបញ្ហាកូដកម្ម បាតុកម្មដោយសន្តិវិធី លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដល់កម្មករនិយោជិត ៕