ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឈ្លោះប្រកែកគ្នាជាមួយម្តាយក្មេក យកពូថៅ​មកគំរាមថានឹងសម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០ នាទី​ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្រឡាច​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាច ផល្លា​ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិលាជ​ ឃុំអូរឫស្សី​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ក្នុងករណីគំរាមកំហែងថានឹងសម្លាប់ម្ដាយក្មេកឈ្មោះ លូង លី ភេទស្រី អាយុ៥៨ឆ្នាំ ដោយពូថៅ​ កាលពីថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៦​ និង៣០នាទី​ នៅចំណុចភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ បន្ទាប់ពីបានឈ្លោះប្រកែកគ្នាជាមួយម្តាយក្មេករូបនោះ​ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង​ ៕