ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ទុកម៉ូតូបំពងសំឡេង សុីមាំងប្រែន​ចំនួន១៥គ្រឿង

រាជធានីភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​បានបេីកកិច្ចប្រតិបត្តិការបង្រ្កាបមធ្យោបាយម៉ូតូបំពងសំឡេង សុីមាំងប្រែន​ រយៈពេល ២ថ្ងៃ ជាលទ្ធផលបង្ក្រាបបានចំនួន​ ១៥គ្រឿង ។ ក្នុងនោះមាន ៖
-ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ បង្ក្រាបបាន ចំនួន៣គ្រឿង ។
-ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បង្ក្រាបបាន ចំនួន១២គ្រឿង ។
ម៉ូតូទាំងនេះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការអប់រំណែនាំដល់ម្ចាស់ អោយបញ្ឈប់ការប្រើប្រាស់មធ្យោបាយ ខុសប្រក្រតី ។
​ចំពោះមុខអធិការដ្ឋាន និងប៉ុស្តិ៍ទាំង១១ នឹងបន្តការ​ខិតខំ​ដេីម្បី​ធ្វើ​ការ​បង្ក្រាប​ជាប្រចាំ​។