ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់អន្តរខេត្ត(កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់)

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់អន្តរខេត្ត(កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់)។

សូមបញ្ជាក់ផងដែរថាៈ ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​មន្ត្រី​លេខាធិការដ្ឋាន​លុប​បំបាត់ជម្ងឺគ្រុន​ចាញ់​ខេត្ត​ ចូលរួម​កិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់អន្តរខេត្ត នោះដែរ។

គោលបំណងនៃកិច្ច​ប្រជុំ​នេះ ធ្វើឡើង​ដើម្បីលុបបំបាត់ជម្ងឺគ្រុនចាញ់នៅតំបន់ ឱរ៉ាល់ និងភ្នំក្រវ៉ាញ និងលុបបំបាត់ទាំងស្រុងនៅឆ្នាំ ២០២៥ តាមផែនការយុទ្ធសាស្រ្តជាតិ ដាក់ចេញ ៕