ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យកកាំបិតតាមខ្លួន និងគំរាមគំហែងកាប់អ្នកដ៏ទៃ នៅតាមសួនច្បារសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ អ៊ន វិចិត្រ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកំពង់អុស​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ ពីបទយកអាវុធតាមខ្លួន​ (កាន់កាំបិត)​​ និងគំរាមគំហែងកាប់អ្នកដ៏ទៃ នៅតាមសួនច្បារសាធារណៈកាលពីយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២០ វេលាម៉ោង២០.០០នាទី​ នៅចំណុចសួនដើមពោធិ៍ ស្ថិតក្នុងភូមិកណ្ដាល​ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងកាំបិត​ (កកុកដងវែង)​ ១ដើមកសាងសំណុំរឿងតាមនីតិវិធី​ ៕