ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អបអរសាទរ ! ខួបលើកទី៤១ នៃទិវារំលឹកខួបជ័យជម្នះ ៧មករា នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម មាស សម្បត្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោះជីវាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឯកភ្នំ បានអញ្ជើញជាអធិបតីក្នុងទិវារំលឹកខួបជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២០) នៅក្នុងបរិវេណវត្តសេរីរតនារាមអន្លង់សាគរ ហៅវត្តអន្លង់តាអួរ ដែលស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងទិវាដ៏មានអត្ថន័យ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោះជីវាំង សមាជិក មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន និងប្រជាពលរដ្ឋបានចូលរួមសរុបចំនួន ២៨៦នាក់ ស្រី៥៩នាក់៕