ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយត្រី​ ឱ ហ៊ាង ស្នងការស្តីទី និងប្រតិភូអមដំណើរបាននាំយកថវិកាជូនគ្រួសារសពមន្ត្រីនគរបាលទទួលមណរៈភាព

ពោធិ៍សាត់៖​ នៅព្រឹកថ្ងៃសុក្រ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីត្រីឱ ហ៊ាង ស្នងការស្តីទី តំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរបាននាំយកថវិការបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន៥០០.០០០៛ រួមទាំងថវិការបស់អធិការដ្ឋាននគរបាលស្រុកក្រគរចំនួន៨៥៥.០០០រៀល សរុប១.៣៥៥.០០០៛ ជូនគ្រួសារសពលោក អនុសេនីយ៍ឯក ឈរ ឡុងសារ៉េនដេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដែលបានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បត៍១៥ កើត ខែបុស្ស ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងទី៩ ខែមករា​ ឆ្នាំ២០២០ ។
ពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋានរបស់សពស្ថិតក្នុងភូមិផ្សារ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯកឆាយ សុភ័ក្រ្ត ស្នងការរងធនធានមនុស្សលោកនាយការិយាល័យបុគ្គលិក លោកអធិការ នាយប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកក្រគរព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ត្រីឱ ហ៊ាង ស្នងការស្តីទី និងប្រតិភូអមដំណើរ បានពាំនាំនូវប្រសាសន៍ផ្តាំផ្អើររបស់លោកឧត្តមសេនីយ៍ស្នងការ ដល់ក្រុមគ្រួសារនៃសព សូមចូលរួមរំលែកទុក្ខយ៉ាង គ្រៀមក្រំចំពោះការបាត់បង់សពលោកអនុសេនីយ៍ឯកឈរ ឡុងសារ៉េតដេត (ហៅធី) ដែលជាសា្វមីដ៏ល្អនិងជាកងកម្លាំងមួយរូបក្នុងជួរកងកម្លាំងនគរបាលជាតិ ដែលកន្លងមកលោកបានបំពេញកិច្ចការ ក្នុងការរួមចំណែកការពារប្រជាពលរដ្ឋនិង ប្រទេសជាតិនិង កិច្ចការសង្គមទៀតផង ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រីស្នងការស្តីទីក៏បានបន្តថា ថវិការដែលក្រុមគ្រួសារសពលោកឈរ ឡុងសារ៉េនដេត ទទួលបាននាពេលនេះគឺជាថវិការបានមកពីការជួយឧបត្ថម្ភរបស់គណៈដឹកនាំស្នងការនិងកងកម្លាំងរួមអាជីពជាមួយ ដើម្បីរួមចំណែកក្នុងពិធីបុណ្យនេះ ព្រមទាំងបំពាក់ឋានន្តរសក្តិថ្នាក់វរ សេនីយ៍ត្រី ជាសក្កិកិច្ចបច្ឆាមរណ:ជូនសពលោកឈរ ឡុងសា រ៉េនដេត និង សូមឧន្ទិស កុសល្យផលបុណ្យនេះជូនវិញ្ញណខ័ន្ធ សពលោកឈរ ឡុងសារ៉េនដេត ឲ្យទៅកាន់សុគតិភពថ្មីកុំបីឃ្លៀងឃ្លាតឡើយ ៕