ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផែនការងារភស្តុភារនិងហិរញ្ញវត្ថុបើកកិច្ចប្រជុំស្តីពីការរៀបចំឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនមន្ត្រីនគរបាល

ពោធិ៍សាត់៖​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០
យោងតាមកិច្ចចង្អុលការរបស់
ឯកឧត្តមអគ្គស្នងការនគរបាលជាតិ  ឯកឧត្តមអគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការកណ្តាល និងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោសារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ផែនការងារភស្តុភារនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបើកប្រាក់បៀរវត្សរ៍តាមប្រព័ន្ធធនាគារជូនមន្ត្រីនគរបាលជាតិ សម្រាប់ផែនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលកំពុងបើកប្រាក់បៀរវត្សរ៍ជាសាច់ប្រាក់។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ័ត្ន ស្នងការរងផែនការងារភស្តុភារនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯកឆាយ សុភ័ក្រ្ត ស្នងការរងផែនការងារធនធានមនុស្ស លោកនាយការិយាល័យបុគ្គលិកនិងមន្ត្រីជំនាញ លោកនាយរងការិយាល័យគណនេយ្យនិង
មន្ត្រីជំនាញ លោកតំណាងមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥និងមន្រ្តីជំនាញគណនេយ្យផងដែរ។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារត្ន័ បានមានមតិចង្អុលការណែនាំឲ្យផែនវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ប្រមូលកម្លាំងដើម្បីថតរូបនិងពិនិត្យអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋខ្លាចខុសឈ្មោះពីឈ្មោះក្នុងក្របខណ្ឌ័ ឬមួយគ្មាន ដើម្បីធ្វើវិញ្ញាបនបត្ររដ្ឋបាលនគរបាលជាតិជូន ហើយរៀបចំបញ្ជូនមកឲ្យការិយាល័យបុគ្គលិកនៅថ្ងៃទី១២​ ខែមករា ឆ្នាំ២០២០ សម្រាប់ឲ្យការិយាល័យបុគ្គលិកនិងការិយាល័យគណនេយ្យធ្វើការផ្ទៀងផ្ទាត់និងបូកសរុបបំពេញនីតិវិធី ដើម្បីផ្ញើជូនឯកឧត្តមស្នងការហិរញ្ញកិច្ចឲ្យបានមុនថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២០ ជាកំហិត៕