ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលជំនាញប្រឆាំងគ្រឿងញៀនបញ្ជូនមុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់​ និងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ត្រូវបានកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនដោយឡែកពីគ្នានិងត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយដែរ។

លោកវរសេនីយ៍ឯកងេងសុជាស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យទាំង៩នាក់នេះកម្លាំងនគរបាលក្រុងសិរីសោភ័ណបានចុះធ្វើការបង្រ្កាបរយៈពេល២ថ្ងៃជាបន្តបន្ទាប់តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តនិងដោយមានការសម្របសម្រួលពីលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើចាប់ឃាត់ខ្លួនបានជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៧នាក់( ប្រុស) រួមទាំងដកហូតបានវត្ថុតាងរួមមានឧបករណ៍កែច្នៃសម្រាប់ជក់ចំនួន២ទែរម៉ូម៉ែត្រ២កាំបិត១ពូថៅថង់សម្រាប់វេចខ្ចប់មួយចំនួននិងទូរស័ព្ទដៃចំនួន៥គ្រឿង។ចំណែកនៅក្រុងប៉ោយប៉ែតកម្លាំងនគរបាលក្រុងបានធ្វើការបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់(ប្រុស) ក្នុងនោះដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅសថ្លាចំនួន៩ថង់តូចបំពង់សម្រាប់ជក់២

លោកស្នងការរងបានបញ្ជាក់ថាជនសង្ស័យទាំង៩នាក់និងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់រួចហើយផងដែរ៕