ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជិះម៉ូតូមិនប្រយ័ត្នធ្វើឲ្យអ្នកបើកបរម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់មាន២ករណីនៅស្រុកក្រគរ

ពោធិ៍សាត់៖​ បុរសម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ មាន២ករណី ជិះម៉ូតូបុកខឿនស្ពាននិងបុកគោយន្តកន្ត្រៃ ហេតុការនេះកើតឡើងកាលពីថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២០ វេលាម៉ោង០០នាទីនិងវេលាម៉ោង២០និង៤០នាទីនាថ្ងៃដដែល នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ និងនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បណ្តាលឲ្យអ្នកបើកបរឈ្មោះអ៊ុល ត្រា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងស្លាប់ និង អ្នកបើកបរម្នាក់ទៀតឈ្មោះគឹម សួ ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះបណ្តាមកពីកត្តាល្បឿនលឿន ចំពោះវត្តុតាងគោយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់​ រីឯរថយន្តមិនស្គាល់បានបើករត់គេចខ្លួនបាត់ស្រមោល ៕