ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ”បូកសរុបលទ្ធផលការងាររបស់ការិយាល័យបុគ្គលិកឆ្នាំ២០២០

ខេត្តតាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍១៥កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ”បូកសរុបលទ្ធផលការងាររបស់ការិយាល័យបុគ្គលិកឆ្នាំ២០២០និងការណែនាំការអនុវត្តតួនាទីភារកិច្ច ផ្នែករដ្ឋបាលសរុប ការិយាល័យជំនាញទាំង៣២ ផ្នែកសេនាធិការអធិការដ្ឋាននគរបាលស្រុក ក្រុង និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣”។
កិច្ចប្រជុំនេះដឹកនាំដោយលោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានការអញ្ជេីញចូលរួមពីលោក វរសេនីយ៍ឯក លោក វរសេនីយ៍ទោ នាយការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រី នាយរងការិយាល័យជំនាញ លោក នាយ នាយរងផ្នែក ការិយាល័យជំនាញ លោក អធិការរងទទួលការងារសេនាធិការ លោក នាយ នាយរងផ្នែកគ្រប់ស្រុក ក្រុង លោក មេបញ្ជារងទទួលការងារសេនាធិការ លោក នាយ នាយរងផ្នែក វរសេនាតូចនគរបាលការពារព្រំដែនគោក៦០៣សរុបចំនួន១១០នាក់ ស្រីចំនួន១១នាក់។មានមតិពាក់ព័ន្ធក្នុងឱកាសនោះលោក វរសេនីយ៍ឯក ស្នងការរង បានណែនាំផ្តាំផ្ញេីឲ្យយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច និងក្រេីនរំលឹកដាស់តឿនអំពីវិន័យលេខ:(០០៦បបជ)របស់កងកម្លាំងនគរបាលជាតិផងដែរ៕