ព័ត៌មានក្នុងប្រទេស

ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម មាស សុភា

ព្រះវិហារ : ព្រឹកថ្ងៃ ព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងគណ:ប្រតិភូអមដំណើរ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្ដម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក ឧត្ដមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី អភិបាល ក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត  និងមន្ត្រីរាជការ សាលាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ   សិស្សានុសិស្សយុវជន សសយកខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាជាពលរដ្ឋ សរុប ២០០៤ អង្គ/នាក់ ។

ថ្ងៃជ័យជំនះ៧មករា ជាមូលដ្ឋានគ្រឹះបាននាំមកនូវសុខ សន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម ដែល ប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើក ទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបាន ហើយបច្ចុប្បន្ននេះសន្តិភាពជាឱកាសផ្ដល់ឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ ជាក់ស្ដែងដូចជាអ្វីដែលកំពុងកើតមាននៅខេត្តព្រះវិហារ ដូច្នេះសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលប្រជាជនគ្រប់រូបត្រូវ រួមគ្នាថែរក្សាឲ្យបានដើម្បីពន្លឿនវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ។