ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នាំយកថវិកាសមាគមមិត្ត​នគរបាល​ជាតិ​កម្ពុជា​ ​ជូន​គ្រួសារ​សព​ចំនួន​០៣​ គ្រួសារ​

ខេត្តឧត្ដរមានជ័យ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ត្រី​ ព្រហ្ម​ សំអាត ស្នងការរងទទួលផែនការងារធនធានមនុស្ស និង​លោក​ឧត្តមសេនីយ៍ត្រី​ គិត​ គឹម​ហុង​ ស្នងការ​រង​ទទួលផែនការងារភស្តុភារ និងហរិញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ​ ម៉ែន​ លី​​ ស្នងការ​នគរបាលខេត្ត អញ្ជើញប្រគល់​ថវិកាសមាគមមិត្ត​នគរបាល​ជាតិ​កម្ពុជា​ ​ជូន​គ្រួសារ​សព​ចំនួន​០៣​ គ្រួសារ​ ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន​ ១៤,០០០,០០០៛​ ប្រគល់ជូនគ្រួសារសពដូចខាងក្រោម ៖
១.លោកស្រី សេ ថារី ត្រូវជាភរិយា នៃសពលោក​វរសេនីយ៍ទោ​ លុយ​ ណាក់​អធិការរង​ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ ដែល​បាន​ទទួលមរណៈភាពដោយជំងឺ​ទឹកនោមផ្អែម​ ថ្ងៃ​ទី​០៩ ខែ វិច្ចិកា​​ ឆ្នាំ ២០១៩​ ចំនួន​ ៦,០០០,០០០៛​ (ប្រាំមួយ​លាន​រៀល​គត់​)​។​
​២.លោកស្រី ណោត ជឿត ត្រូវជាភរិយានៃសពលោក​អនុសេនីយ៍ទោ​ ផុស​ ស្រៀប​ ​មន្ត្រី​​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល​​ ដែល​បាន​ទទួលមរណៈភាព​ដោយសារ​​ ជំងឺ​ទឹកនោមផ្អែម​ ថ្ងៃ​ទី ៣០​ ខែ កញ្ញា​ ឆ្នាំ​២០១៩​ ចំនួន​ ៦,០០០,០០០៛​ (ប្រាំមួយ​លាន​រៀល​គត់​)​ ។​
៣.លោក​ អនុសេនីយ៍​ទោ​ ង៉ែត​ សោភ័ណ្ឌ​ មន្ត្រី​​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​​​ ត្រូវជាស្វាមី នៃសពលោកស្រី​ ជុំ​ សុមត្ថា​ ដែល​បាន​ទទួលមរណៈភាព​ដោយសារ​​ គ្រោះថ្នាក់​ចរាចរណ៍​​ នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ចំនួន​ ២,០០០,០០០៛​ (ពីរ​លាន​រៀល​គត់​)៕