ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ស្នាក់ការគណបក្សខេត្តកំពង់ឆ្នាំង ទទួលទឹកបរិសុទ្ធ ៤៥កេះ តាមរយះឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សខេត្តកំពង់ឆ្នាំង ទទួលទឹកបរិសុទ្ធ ៤៥កេះ តាមរយះឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។ ដែលជាទឹកព្រះទ័យរបស់ព្រះអង្គ៖

-ព្រះវិសាលសត្ថា «កង យ៉ុន» ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុកកំពង់ត្រឡាច។
-ព្រះមង្គលានុរ័ក្ខ «អំ សៃ» ព្រះរាជាគណៈថ្នាក់កិតិយស ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តកាសេមរតនារាម ហៅធម្មយុត្តិ។
-ព្រះគ្រូឥន្ទមុនីវិសុទ្ធិ «ហ៊ុន ម៉ៅហេង» ទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ព្រះឥន្ទទេព ស្រុកកំពង់ត្រឡាច។
-ព្រះគ្រូ ពោធិវិសុទ្ធិមុនី «អ៉ី កុសល» ទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរអនុគណស្រុកកំពង់ត្រឡាច ព្រះចៅអធិការវត្ត ពានី។
– ព្រះគ្រូឆន្ទរតនមុនី «សរ បញ្ញាឬទ្ធិ» គង់នៅវត្តកាសេមរតនារាម ហៅធម្មយុត្តិ។

ក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ ព្រះគ្រូគ្រប់ព្រះអង្គ ព្រះចៅអធិការវត្ត ដែលតែងតែមានទឹកព្រះទ័យ ជួយឧបត្ថម្ភគាំទ្រដល់ស្នាក់ការគណបក្ស ជារៀងរហូតមក ទាំងសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីប្រើប្រាស់ ៕