ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងអធិការស្រុកបន្ទាយស្រី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពីបទរក្សាទុក ជួញដូរ ចាត់ចែង នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប ៖ នៅថ្ងៃពុធ ៧កើត ខែ បុស្ស ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង១០នឹង៣០នាទី កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកំលាំងអធិការស្រុកបន្ទាយស្រីចុះបង្ក្រាប ពីបទរក្សាទុក ជួញដូរ ចាត់ចែង នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចលើដងផ្លូវភូមិ ព្រះដាក់ ឃុំ ព្រះដាក់ នឹង ភូមិ ស្រះខ្វាវ ឃុំ ត្បែង នៅលំនៅដ្ឋានភូមិ ស្រះខ្វាវ ឃុំត្បែង នឹង ភូមិ ត្បែងលិច ឃុំត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យនូវ ម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ១.៦ក្រាមទាំងសំបក ទូរស័ព្ទដៃចំនួន ០៤គ្រឿង សម្ភារៈវេចខ្ចប់និងឧបករណ៏ប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕