ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំសិក្សា២០១៩-២០២០

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកបរិបូណ៌ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំដំណាច់ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំសិក្សា២០១៩-២០២០ ក្រោមអធិបតីភាពលោក គិត មិនារិទ្ធ អនុប្រធានមន្ទីរ, លោក ចែម ភក្តិ អភិបាលរងស្រុកបរិបូណ៌។

ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីលោកប្រធានការិយាល័យអប់រំស្រុក មន្ត្រីការិយាល័យអប់រំស្រុក លោក លោកស្រីនាយក នាយិកាសាលាគ្រប់ភូមិសិក្សា លោកលោកស្រីជាតំណាងគណ:កម្មកាទ្រទ្រង់សាលា និងដៃគូអភិវឌ្ឍន៍កម្រងតំណាងសាលាឯកជន គ្រូបង្រៀនល្អ និងសិស្សជ័យលាភី ជាសមាជិក សរុបអ្នកចូលរួមទាំងអស់ ១០៥នាក់ ៕