ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកស្នងការនគរបាលខេត្តកែប បានចូលរួម និងចាត់តាំងកំលាំងការពារសន្តិសុខ សណ្តាប់ធ្នាប់​ ក្នុង​ពិធី​ប្រណាំងទូក​ផ្កាចារ​សមុទ្រ​ លើកទី១១ នៅខេត្តកែប

ខេត្តកែប​៖​ លោក​ឧត្តមសេនីយ៍ត្រី​ បែន​ តារា​ ស្នងការ​នគរបាល​ខេត្ត​កែប រួមជាមួយលោកស្នងការរង មន្ត្រីនគរបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​ផ្កាចារ​សមុទ្រ​។
​ពិធី​ខាងលើ​រៀបចំឡើងដោយរដ្ឋបាលខេត្តកែប ដើម្បីត្រៀមអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០២០ និងមិទ្ទីងជ័យជម្នះ៧ មករា នៅ​ឆ្នេរកែប​ ក្រុង​/​ខេត្ត​កែប​ នា​ព្រឹក​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ កែន​ ស​ត្ថា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កែប​ ឯកឧត្ដម​ គឹ​ម​ ទូច​ រដ្ឋលេខាធិការ​ ឯកឧត្ដម​ សំ​សារី​ន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ឯកឧត្ដម​ លោក​ជំទាវ​អភិបាលរង​ខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ អភិបាល​ អភិបាលរង​ក្រុង​ ស្រុក​ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ និង​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។

ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តក៏បានរៀបចំទូកចំនួន២ទូក គឺ៖ រាជសីហ៍សសែនជ័យ និងអូរដូងមានជ័យបារមីតេជោ ដើម្បីចូលរួមប្រណាំងផងដែរ។ ទន្ទឹមនោះដែរ​លោកកឧត្តមសេនីយ៍ស្នងការ ក៏​បាន​ចាត់តាំង​មន្ត្រីកងកម្លាំង​រៀបចំ​សន្តិសុខ​ សណ្តាប់​ធ្នាប់ និង​បានត្រៀម​គ្រប់​មធ្យោបាយ​ក្នុងការជួយ​សង្គ្រោះ​ក្នុង​ពិធី​ខាងលើ មានរបៀបរៀបរយ និងសុវត្ថិភាពល្អ៕