ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ធំ ប្រជុំផ្សព្វ ផ្សាយគោលការណ៍ របស់ថ្នាក់ដឹកនាំ

ខេត្តកំពង់ធំ៖ ថ្ងៃ ច័១ន្ទ ០៥កើត ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានជាអធិបតីភាពក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយគោលការណ៍ របស់ថ្នាក់ដឹកនាំ ដល់កងកម្លាំងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ដោយមានការអញ្ជើញចូលរួម លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យ លោក លោកស្រីនាយរងការិយាល័យជំនាញ ចូលរួមប្រមាណ១០០នាក់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ដោយអនុវត្តតាមគោលរបស់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តប្រមូលផ្តុំ នៅក្នុងអង្គភាព ជារៀងរាល់ថ្ងៃ សម្រាប់ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្ត គោលការណ៍ បទបញ្ជារបស់ថ្នាក់ដឹកនាំ សម្រាប់ការពារគោលដៅចំនុចខ្ពស់ កិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមទាំងការចុះជួយអន្តរាគមន៏ ដល់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍លំបាកណាមួយ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានផ្សព្វផ្សាយគោលការណ៍ របស់ថ្នាក់ដឹកនាំ ដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ ដើម្បីទទួលយកទៅអនុវត្តបន្តឲ្យមានប្រសិទ្ធិភាពខ្ពស់
ក្នុងដឹកនាំគ្រប់គ្រងកងកម្លាំង ពង្រឹងរបៀបរបបការងារជំនាញ តាមតួនាទី ភារកិច្ចជំនាញ របស់ការិយាល័យជំនាញ បន្តហ្វឹកហាត់ លត់ដំ នូវវិធានជំនាញ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីក្រោមឱវាទ និងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងកិច្ចប្រតិបត្តិការនានា ក្នុងការ បង្ការ ទប់ស្កាត់បង្ក្រាបរាល់សកម្មភាពរបស់ជនទុច្ចរិត ប្រឆាំងដាច់ខាតរាល់ឧបាយល្បិចកល របស់ជនឆ្លៀតឱកាសនិយម មួយចំនួន ដែលតែងបង្ករឲ្យមានបាតុភាពចលាចល អសន្តិសុខ ក្នុងគោលបំណងបំផ្លិចបំផ្លាញភាពសុខដុមរមនា របស់ប្រជាពលរដ្ឋ ក៏ដូចជាបំផ្លិចបំផ្លាញភាពរុងរឿង រីកចម្រើន ការអភិវឌ្ឍន៍ របស់សង្គមជាតិ នាពេលបច្ចុប្បន្ន ៕