ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៣៨២ហិកតា ក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ៥កេីត ខែបុស្ស ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​៣០ ខែធ្នូ​ ឆ្នាំ​២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៣៨២ហិកតា លេីផ្ទៃដីសរុប ៨២៤ហិកតា ដោយប្រេីម៉ាស៊ីនបូមទឹកចល័ត កម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ប្រភពទឹកទន្លេ ស្ថិតនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕