ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ស សុខា ដឹកនាំក្រុមកីឡាបាលទាត់ ក្លឹបវីសាខា ចែករំលែកក្តីស្រលាញ់ តាមរយៈការលេងកីឡា ជាមួយក្មេងៗនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមកីឡាករមកពីក្លឹបកីឡាបាល់ទាត់ វីសាខា ដឹកនាំដោយឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្ត (បន្ទាយមានជ័យ បាត់ដំបង និងខេត្តព្រៃវែង ) និងលោកជំទាវ បានដឹកនាំក្រុមកីឡា លេងកីឡាបាល់ទាត់ជាមួយក្មេងៗកុមារកំព្រា ស្ថិតនៅលេីទីលានបាល់ទាត់តម្រង់ទិស វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងគោលបំណងចែករំលែកក្តីស្រលាញ់តាមរយៈការលេងកីឡា ។

ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត គ្រួសារសហភាពសហព័ន្ធយុជនកម្ពុជាខេត្ត នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩។

ជាមួយនឹងលេងកីឡានោះដែរក្រុមកីឡាករក្លឹប វីសាខា បានដឹកនាំកុមារៗ ដេីម្បីធ្វេីការហ្វឹកហាត់ពីរបៀបនៃការលេងកីឡា ការផ្តល់នូវភាពស្រលាញ់ស្និទស្នាលជាមួយក្មេងៗប្រកបដោយមានសប្បាយរីករាយផងដែរ។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានមានប្រសាសន៍ថា ៖ ដូចអ្វីដែលឯកឧត្តមបានសន្យាជាមួយនឹងក្មេងៗ លោក និងភរិយា បានដឹកនាំក្រុមកីឡា មកពីក្លឹបបាល់ទាត់ វីសាខា ដេីម្បីមកចូលរួមលេងកីឡា ជាមួយក្មួយៗ កុមារា កុមារី ដេីម្បីបង្កេីននូវភាពស្និទស្នាល ផ្តល់ការស្រលាញ់ជាមួយក្មួយៗ តាមរយៈការលេងកីឡា ដេីម្បីទទួលបាននូវសុខភាពល្អ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ពិតណាស់ការលេងកីឡារ ជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាព ដោយបច្ចុប្បន្ននេះវិស័យកីឡាត្រូវលេីកទឹកចិត្ត និងមានការយកទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំដ៏ឆ្នេីមរបស់កម្ពុជា។ ដោយក្នុងនោះជាមួយភាពរីកចម្រេីចខាងវិស័យកីឡា កម្ពុជារបស់យេីងក៏នឹងត្រៀមខ្លួនធ្វេីជាម្ចាស់ផ្ទះនៃការប្រកួតស៊ីមហ្គេមនាពេលខាងមុននេះ ។

ឯកឧត្តម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបញ្ជាក់ថា ៖ ការដឹកនាំក្រុមកីឡា មកនាពេលនេះ គឺដេីម្បីបណ្តុះនូវផ្នត់គំនិតក្មេងៗ កុមារា កុមារី សិស្សានុសិស្ស យល់ដឹងពីអត្ថប្រយោជន៍នៃលេងកីឡា ពីព្រោះការលេងកីឡា គឺដេីម្បីជៀសផុតពីជម្ងឺដង្កាត់ផ្សេងៗ ម្យ៉ាងវិញទៀត លេងកីឡា គឺដេីម្បីជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលវាជាឃាតករលាក់មុខដ៏សាហាវបំផុត ធ្វេីឲ្យអ្នកប្រេីប្រាស់វា លែងស្គាល់អ្វីៗ ក្លាយជាមនុស្សដែលសង្គមស្អប់ខ្ពេីម។

ដូច្នេះក្មួយៗសិស្សានុសិស្ស យុវជនទាំងអស់ត្រូវចូលរួមលេងកីឡាឲ្យបានទាំងអស់គ្នា ដេីម្បីទទួលបាននូវសុខភាពល្អ ខិតខំរៀនសូត្រក្រេបយកចំណេះដឹងដេីម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ពិសេសត្រូវចូលរួមផ្សព្វផ្សាយឲ្យបានផុសផុលពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន ទៅដល់មិត្តភត្តិ ក្រុមគ្រួសារ និងសហគមន៍ឲ្យពួកគាត់យល់ដឹងពីបញ្ហានេះ៕