ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបេីកវគ្គបណ្តុះបណ្តាល ស្តីពីយេនឌ័រ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១​កេីត​ ខែ​បុស្ស​ ឆ្នាំ​កុរ​ ឯកសក័​ ព​.ស​ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជនីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបេីកវគ្គបណ្តុះបណ្តាល ស្តីពី យេនឌ័រ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង និងមន្ត្រីជាស្ត្រី សរុបចំនួន ៨១នាក់។