ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាតករដែលបានសម្លាប់ប្រពន្ធខ្លួនកាលពីសប្តាហ៍មុនត្រូវបានកម្លាំងអធិការស្រុកវាលវែងចាប់ខ្លួនបានហើយ

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃពុធ១៤រោច ខែមិគសិរ ឆ្នាំកុរឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩
កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង​បានសហការជាមួួយប៉ុស្ដិ៍ថ្មដា និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ធ្វើការស្រាវជ្រាវសេីបអង្កេត ករណីឃាតកម្ម(ប្ដីកាប់ប្រពន្ធស្លាប់) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០​នាទី នៅចំណុចរោងស្នាក់នៅរបស់ជនរងគ្រោះក្នុងបរិវេណទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លុះមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ១៦និង២០នាទីកម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អុឹម ផល្លី ហៅតឿ ជាមួយនឹងវត្ថុតាងកាំបិតផ្គាក់ បាននៅចំណុចតាកុច ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់​ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីកសាងសំណុំរឿងបន្ដតាមនីតិវិធីច្បាប់៕