ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ដំណើរការប្រឡងបញ្ចប់ ឆមាសទី១ ឆ្នាំទី១ ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២

ខេត្តកណ្តាល ៖ នៅថ្ងៃទី២៣ ខែធ្នូ គ.ស​ ២០១៩ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការប្រឡងបញ្ចប់ ឆមាសទី១ ឆ្នាំទី១ ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២ មាននិស្សិតចំនួន ៣០នាក់ នារីចំនួន១នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។

     គណ:កម្មការប្រឡងបានឲ្យដឹងថា កម្មវិធីប្រឡងនៅពេលព្រឹក គឺត្រូវប្រឡងមុខវិជ្ជា “ប្រវត្តិសាស្ត្រកម្ពុជា” និងពេលរសៀល ត្រូវប្រឡងមុខវិជ្ជា “ចិត្តវិទ្យាទូទៅ”។ ការប្រឡងនេះ ក្រោមការត្រួតពិនិត្យ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី  ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ចាន់ថុល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា គ្រូនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

     សមាសភាពចូលរួមមានដូចជា តំណាងមកពីមន្ទីរចាត់ការ តំណាងដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌល ដែលមានឈ្មោះក្នុងលិខិតបង្គាប់ការបង្កើតគណៈកម្មការប្រឡងបញ្ចប់ ឆមាសទី១ ឆ្នាំទី១ ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២។