ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ដំណើរការប្រលងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៩ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានបញ្ចប់ដោយជោគជ័យ

ខេត្តឧត្តរមានជ័យ៖ ដំណើរការប្រលងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៩ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានបញ្ចប់ដោយជោគជ័យ និងបានធ្វើការប្រគល់ ទទួលហឹបវិញ្ញាសារប្រលង ជូនក្រុមការងារអនុគណៈកម្មការថ្នាក់ក្រសួង​រៀបចំការប្រលង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស ។