ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តនីសាន់បុកម៉ូតូបើកបរកាត់ទទឹងផ្លូវបណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់

ខេត្តព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង២៥នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៦៤-៦៥ លើផ្លូវជាតិលេខ ៨ ស្ថិតនៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង រវាងរថយន្តនិងម៉ូតូ។

ដោយមុនដំបូងមានរថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AT ៣០៨១ បើកបរដោយឈ្មោះ មាស សុភាព ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ ក៍ជ្រុលចង្កូតទៅពារម៉ូតូមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធា នុនឆានុ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិថ្កូវ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ដោយមានអ្នករួមដំណើរលើម៉ូតូចំនួន ១ នាក់ឈ្មោះ លីន ចយ ភេទប្រុស អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ ខណៈពេល អ្នកបើកបរម៉ូតូបើកឆ្លងកាត់ទទឹងផ្លូវពីជើងទៅត្បូង។ បណ្ដាលឱ្យអ្នកបើកបរម៉ូតូទាំងពីរនាក់រងរបួស។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ ចំណែកវត្ថុតាង និងអ្នកបើកបររថយន្តបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក៕