ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបិទ ពិធីផ្សព្វផ្សាយ និងដាក់អោយអនុវត្តអនុក្រិត្យ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រិត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅអោយរដ្ឋបាលរាជធានី ខេត្ត

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ ពិធីផ្សព្វផ្សាយ និងដាក់អោយអនុវត្តអនុក្រិត្យ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រិត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅអោយរដ្ឋបាលរាជធានី ខេត្ត។

ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពពាក់ព័ន្ធ លោក លោកស្រី សមាជិក សមាជិកា ជាច្រើនរូបផងដែរ។