ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យចំនួន​០​៣នាក់ ករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពង់ចាម​ ៖​ នៅថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងជំនាញស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន​ ០១ករណី​ ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន​០​៣នាក់ នៅចំណុច​តាមផ្លូវ ស្ថិតនៅភូមិ​​អំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជនសង្ស័យ​ទី១-ឈ្មោះ​ ​អ៊ុក ថារិទ្ធ ហៅប្រុសដូង ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ៣៨ឆ្នាំ​ រស់នៅភូមិ​បឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២-ឈ្មោះ​ ​ដន វ៉ាន់ដេត ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ២២ឆ្នាំ​ រស់នៅភូមិ​អំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៣-ឈ្មោះ​ សុឹម សុឃា ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ៤៤ឆ្នាំ​ រស់នៅភូមិ​ព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដោយដកហូតវត្ថុតាងរួមមាន​ ៖
-ម្សៅក្រាមពណ៌ស​ សង្ស័យជាថ្នាំញៀនចំនួន២៧កញ្ចប់(ធំ០១កញ្ចប់ កណ្តាល០៧កញ្ចប់)
ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃចំនួន​០៣គ្រឿង ជញ្ជីងអេឡិចត្រូនិច០១គ្រឿង ឧបករណ៍សេព និងសម្ភារវេចខ្ចប់មួយចំនួន ។