ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គ្រួសាររងគ្រោះដោយអគ្គីភ័យ ទទួលអំណោយពីអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយអនុសាខា ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩​ នៅវេលាម៉ោង​ ១៦​ និង១២នាទី។

គ្រួសាររងគ្រោះចំនួន ០១គ្រួសារ ដែលមានប្តីឈ្មោះ អឹម សាម៉ុន និងប្រពន្ធឈ្មោះ ជ័យ តុលា មានកូនចំនួន ០៤នាក់ កូនស្រីពិការភ្នែក ១នាក់ ស្ថិតនៅភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អំណោយនាំយកចែកជូនក្នុងពេលនោះរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, មុង០១, ក្រមា០១, ភួយ០១,សារ៉ុង០១ និងថវិកា ១០០,០០០រៀល ៕