ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំ​ដេីម្បីពង្រឹងកម្លាំងផែនប្រឆាំងគ្រឿងញៀនអោយគោរពវិន័យកងកម្លាំងនគរបាលជាតិ​ អោយបានត្រឹមត្រូវ​

ខេត្តកំពង់ឆ្នាំង៖ នៅស្នងការដ្ឋាននគរបាលនគរបាលខេត្តកំពង់ឆ្នាំង​ នាថ្ងៃសុក្រ​ ២រោច​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាល​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ដេីម្បីពង្រឹងកម្លាំងផែនប្រឆាំងគ្រឿងញៀនអោយគោរពវិន័យកងកម្លាំងនគរបាលជាតិ​ អោយបានត្រឹមត្រូវ​ ការអនុវត្តកិច្ចការជំនាញត្រូវធ្វេីតាមច្បាប់កំណត់​ រក្សាការសម្ងាត់​ សាមគ្គីភាពផ្ទៃក្នុងអោយបានល្អដេីម្បីបម្រេីប្រជាពលរដ្ឋ​ និងប្រទេសជាតិយេីង​ និងប្រឆាំងដាច់ខាតរាល់សកម្មភាពទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ក្បត់ជាតិ​ ការពាររាជរដ្ឋាភិបាលស្របច្បាប់អោយបានជាដាច់ខាត។ សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះមាន​ លោក​ លោកស្រី​ស្នងការរង​ នាយ​ នាយរងការិយាល័យ​ នាយ​ នាយរងផ្នែក​ មន្ត្រីដែលចំណុះអោយផែនសរុបចំនួន​ ១៩នាក់​ ៕