សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សកម្មភាពរបស់នគរបាលស្រុកត្បូងឃ្មុំដែលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ : នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦ ៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯកសួស​ ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានដឹកនាំកម្លាំងក្រោមឱវាចូលរួមជួយសាងសង់លំនៅដ្ឋាន០១ខ្នង សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ទំហំ៥ម×៦ម ជូនប្រជាពលរដ្ឋ ប្តីឈ្មោះ វ៉ែង​ ឡេង និងប្រពន្ធ​ តែម ឡាង ​រស់នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលរងគ្រោះដោយភ្លើងឆេះកាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ ៕