ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ល្បែងប្រជាប្រិយប្រចាំភូមិត្រូវបានសមត្ថកិច្ចបោសសម្អាត

ខេត្តត្បូងឃ្មុំ ៖​ ទីតាំងសង្វៀនជល់មាន់លួចលាក់០១កន្លែងនៅចំណុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិជីមាន់ ត្បូង​ឃុំ​ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌ ខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រែក បង្ក្រាបមិនឲ្យបើកលេងជាបន្តទៀត ធ្វើ​ឲ្យ​អ្នកលេង​រត់​ចែក​ជើង​គ្នា​ ។

​ប្រតិបត្តិការ​ខាងលើ​នេះ​ ធ្វើឡើង​នៅថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ​២០១៩ វេលាម៉ោង១៣និង០០នាទី ខណៈ​កម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ឃុំក្រែកហើយក្នុងនោះកម្លាំងប្រមូលបានវត្ថុតាងមួយចំនួនផងដែរ ៕