ព័ត៌មានក្នុងប្រទេស

ម៉ូតូកែច្នៃដឹកជញ្ជូនបទល្មើសព្រៃឈើចំនួន២៤គ្រឿងត្រូវបានកាត់​បំផ្លាញចោល

ខេត្តមណ្ឌលគិរី៖ ម៉ូតូកែច្នៃដឹកជញ្ជូនបទល្មើសព្រៃឈើចំនួន ២៤គ្រឿងត្រូវបានកាត់​បំផ្លាញចោលនាព្រឹកថ្ងៃសុក្រ​ ១០កេីត​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការដែនជម្រកសត្វព្រៃ​កែវសីមា ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ។
ការកាត់បំផ្លាញចោលនេះគឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម​ នាយឧត្តមសេនីយ៍​ ​ប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ,​។
ពិធីកាត់កំទេចស្ថិតក្រោមការដឹកនាំរបស់លោក យិន សុខឡេង អភិបាលរង​ នៃគណៈអភិបាលស្រុកកែវសីមា ដោយមានសមាសភាពចូលរួមលោក ហឿន សុខណា ប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុកកែវសីមា កម្លាំងប្រដាប់អាវុធទាំងបី និងកម្លាំងផ្នែកជំនាញពាក់ព័ន្ធជុំវិញស្រុក​ សរុបចំនួន ១៤នាក់ ស្រី ០១​នាក់​ ៕