ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ចំនួន០១ទីតាំង ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់

​ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥ និង១០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ចំនួន០១ទីតាំង ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ គឺ:

១-ឈ្មោះ អិន ថាវី ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដកហូតវត្ថុតាងមួយចំនួនរួមមាន :

-តារាងកត់លេខឆ្នោតចំនួន០២សន្លឹក

-ក្រដាសកត់កន្ទុយលេខចំនួន០១សន្លឹក

-ក្រដាសកាបោនចំនួន០១សន្លឹក

-ប្រដាប់កិបចំនួន០១

-ប៊ិកចំនួន០៤ដើម

-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវចំនួន០១គ្រឿង

-កាបូបស្ពាយ ពណ៌ខ្មៅចំនួន០១

-ប្រាក់រៀលចំនួន ៤១០.០០០រៀល (សែសិបមួយម៉ឺនរៀល)

-ប្រាក់ដុល្លារចំនួន៣៤ដុល្លារ (សាមសិបបួនដុល្លារអាមេរិក) ។

២-ឈ្មោះ ថោង អូន ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដកហូតវត្ថុតាងរួម មាន:

-សៀវភៅកត់កន្ទុយលេខចំនួន០១ក្បាល

-តារាងកត់ឆ្នោតចំនួន០៥សន្លឹក

-ម៉ាស៊ីគិតលេខចំនួន០១គ្រឿង

-ក្រដាសកាបោនចំនួន០១ សន្លឹក

-ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកNokia ពណ៌ខ្មៅ ចំនួន០១គ្រឿង និងម៉ាកSamsung ពណ៌ខ្មៅ ចំនួន០១គ្រឿង)

-កាបូបស្ពាយពណ៌ខ្មៅចំនួន០១

-ប៊ិកចំនួន០១ដើម

-ប្រាក់រៀលចំនួន១.០៥០.០០០រៀល (មួយលានប្រាំម៉ឺនរៀល)

-ប្រាក់ដុល្លារចំនួន៣០ដុល្លារ (សាមសិបដុល្លារអាមេរិក) ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕