ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០២ ខែ១២ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញស្រុកកោះសូទិន សហការជាមួយកម្លាំងជំនាញស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ស្រី០១នាក់ នៅចំណុចភូមិកំពង់ឪច្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម:

១-ឈ្មោះ ឈិន រតនា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២២ឆ្នាំ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម

២-ឈ្មោះ ដេត ឃន់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ៤០ឆ្នាំ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

៣-ឈ្មោះ កន រតនា ភេទស្រី សញ្ជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ

ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

៤-ឈ្មោះ ហ៊ីម សុផានិត ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិពង្រ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម

៥-ឈ្មោះ ថៃ ឃុនស៊ី ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម

៦-ឈ្មោះ គាន សុខនី ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ដកហូតវត្ថុតាងរួមមាន ៖

-ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៤កញ្ចប់ ទូរស័ព្ទដៃចំនួន ១០គ្រឿង និងម៉ូតូចំនួន០៣គ្រឿង។