ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធី”សន្និបាទសាខាកាកក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៥”

ខេត្តតាកែវ៖ ព្រឹកថ្ងៃសៅរ៍ ០៤កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធី”សន្និបាទសាខាកាកក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៥”
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយរដ្ឋមន្រ្តី ប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធិសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ៕