ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីដាំដើមឈើ និងបោះជំរំសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ២០១៩ ក្រោមប្រធានបទ “ការដាំដើមឈើ គឺលើកស្ទួយសហគមន៍អេកូទេសចរណ៍ដើម្បីយើងទាំងអស់គ្នា”

ខេត្តកំពង់ឆ្នាំង៖ ពិធីដាំដើមឈើចំនួន ១០០០ដើម និងបោះជំរំ នៅសហគមន៍អេកូទេសចរណ៍ «ទឹកធ្លាក់ស្រែអំពិល» ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា លោកជំទាវ កែ ច័ន្ទមុនី ប្រធានកិត្តិយសគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នាយករងខុទ្ទកាល័យសម្ដេចតេជោ និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាព លោកជំទាវ តុង ណារី ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត សមាជិក សមាជិកាក្រុមការងារសម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មកពីរាជធានីភ្នំពេញ ខេត្ត ក្រុង-ស្រុក អាជ្ញាធរ កងកម្លាំង និងសហគមន៍ក្នុងតំបន់នោះចូលរួមផងដែរ។

គូសបញ្ជាក់ផងដែរថា៖ តំបន់ទេសចរណ៍ ទឹកធ្លាក់«ស្រែអំពិល» គឺជា​រមណីយដ្ឋាន​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សហគមន៍​នៅ​ក្នុង​តំបន់​នោះ ក្រោម​ការផ្តួចផ្តើម​ពី​អាជ្ញាធរ​ស្រុក និង​ឃុំ មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវ​ទេសចរអាចទៅទស្សនាលំហែកាយ និងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិ​ដ៏​សែនត្រជាក់ ក្រៅពីនោះ ភ្ញៀវទេសចរអាចកម្សាន្ត នៅតំបន់ភ្នំដែលមាន​ទេស​ភាពស្រស់បំព្រង និងមានកញ្ចុះ ព្រមទាំងអាហារលក់នៅទីនោះដោយបងប្អូនសហគនមន៍ក្នុងតំបន់នោះដោយផ្ទាល់ ៕