រដ្ឋបាលរាជធានី-ខេត្ត

ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ

ខេត្តកោះកុង៖​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ៤​ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​ នៅវិហារអុីស្លាម។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាបងប្អូននៅភូមិ៤ នាពេលនេះពិតជាមានការត្រេកអរ ដែលបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នាពេលនេះ។ ទាំងនេះជាការខិតខំរបស់អាជ្ញាធរភូមិ សង្កាត់ ក្រុង និងមន្ទីរជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធ ជាពិសេសការសហការល្អពីបងប្អូនរហូតសម្រេចបានជោគជ័យ ជាមួយគ្នានេះដែរ សូមបងប្អូនប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ អោយបានសមស្របតាមតម្រូវការជាក់ស្តែង។