ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បើកបរម៉ូតូឆ្លងផ្លូវក្នុងស្ថានភាពស្រវឹងក៍ត្រូវរថយន្តបុកបណ្តាលអោយស្លាប់តែម្ដង

ខេត្តព្រៃវែង៖ នៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥ៈ១០ នាទីនៅលេីផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែតលេខ១១២/១១៣ ស្ថិតនៅភូមិជោរ៍២ ឃុំក្រញូងស្រុកកំចាយមារ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរ៉ាចរណ៍ រវាងរថយន្តនិងម៉ូតូ ។
រថយន្តម៉ាកសាំយ៉ុងពណ៍ស ពាក់ស្លាកលេខ: ភ,ព: 2AK:7314 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាបានរត់គេចខ្លួនបាត់ពីកន្លែងកេីតហេតុ។
អ្នកបេីកបរម៉ូតូឈ្មោះ សុខ ចំរេីន ភេទប្រុសអាយុ៤៩ នៅភូមិ ឃុំកេីតហេតុ បានបណ្ដាលអោយស្លាប់បាត់ជីវិតនៅកន្លែងកេីតហេតុ(គ្មានពាក់មួកការពារសុវត្ថិភាព)ជិះម៉ូតូម៉ាកហុងដាC125សេរី 2008ពណ៍ខ្មៅ ពាក់ស្លាកលេខ:ភ.ព:1T:7741។ បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណីខ្មែរ។
រីឯវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញូង។
មូលហេតុអ្នកបេីកបរម៉ូតូមានស្ថានភាពស្រវឹង បេីកចេញពីផ្ទះឈ្មោះ វណ្ណី ភេទប្រុសអាយុ៤២ឆ្នាំនៅភូមិ ឃុំកេីតហេតុ បានឆ្លងកាត់ទទឹងថ្នល់ទៅទិសខាងត្បូង ក៍ត្រូវរថយន្តបុកតែម្ដង៕