ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកកៀនស្វាយចុះពិនិត្យសាកសព បុរសម្នាក់ក្រោយពីមានករណីចងកធ្វើអត្តឃាត

កណ្ដាលៈ នគរបាលផ្នែកកោសល្យវិច្ច័យស្រុកកៀនស្វាយ ចុះពិនិត្យសាកសពបុរសម្នាក់ ក្រោយពីមានករណីចងកធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួរ សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ហួរ សុភាព បានត្រលប់មកពីធ្វើការនៅភ្នំពេញ មកលេងផ្ទះម្តាយនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ពេលមកដល់ផ្ទះ ជនរងគ្រោះ បានទិញស្រាបៀយកទៅផឹកជាមួយបងប្អូនអ្នកជិតខាង លុះផឹកស្រារហូតដល់ម៉ោងប្រមាណ១៦និង៤២នាទី ជនរងគ្រោះ បានមកផ្ទះវិញ ចូលក្នុងបន្ទប់ រួចបិតទ្វារឡើងជិត ។ ពេលម្តាយឈ្មោះ ជា អេង បានមកដល់ផ្ទះ ឃើញទ្វារផ្ទះបិត ក៏អោយប្អូនថ្លៃឈ្មោះ កែន អយ ភេទស្រី អោយទៅយកទូរស័ព្ទនៅក្នុងផ្ទះ ពេលនោះប្អូនថ្លៃរៀបចំបើកទ្វារ តែមិនទាន់បានបើកផង ស្រាប់តែឃើញជនរងគ្រោះតាមប្រឡោះជញ្ជាំងចងកនៅក្នុងផ្ទះ ឃើញដូច្នេះ ប្អូនថ្លៃ បានរត់មកប្រាប់បងស្រីដែលត្រូវជាម្តាយជនរងគ្រោះថា ជនរងគ្រោះបានចងកនៅក្នុងផ្ទះ ហើយ ភ្លាមនោះម្តាយរបស់ជនគ្រោះបានរត់ទៅមើល ក៏ឃើញកូនរបស់ខ្លួនចងកស្លាប់ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភូមិធំ ដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះកម្លាំងនគរបាលរដ្ឋបាលភូមិធំ បានសហការជាមួយជំនាញស្រុក ចុះមកធ្វើការពិនិត្យដោយមានក្រុមប្រឹក្សាឃុំ ,មេភូមិ ,ពេទ្យឃុំ ដោយពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងក.ពិតប្រាកដមែន ក្រោយពេលពិនិត្យចប់ក៏បានប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕