ព័ត៌មានក្នុងប្រទេស

លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត​ស្វាយរៀង​ ចុះពិនិត្យសំណង់អាគារថ្មីរបស់អធិការដ្ឋាន​នគរបាលក្រុងស្វាយរៀង​ និងបានឧបត្ថម្ភ​ស៊ីម៉ងត៍​ចំនួន​ ២០​ តោន

ខេត្តស្វាយរៀង​៖​ ព្រឹកថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លោក​ឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត​ស្វាយរៀង រួមជាមួយ លោក​ លោកស្រីស្នងការរង​នគរបាល​ខេត្ត​ លោកនាយការិយាល័យពាក់ព័ន្ធបានចុះទៅពិនិត្យសំណង់អាគារថ្មី​ របស់អធិការដ្ឋា​ននគរបាល​ក្រុងស្វាយរៀង​ ដែលកំពុងសាងសង់បាន​ប្រមាណ​ ៩៥%​ ដែល​មា​នទំហំ ១៨​x៥,២​ ម៉ែត្រ​ កម្ពស់​ ២​ ជាន់​ ស្មើនឹង ៨បន្ទប់​ ។

ក្នុងឱកាសនោះដែរ លោក​ឧត្ដមសេនីយ៍​ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត​ បានឧបត្ថម្ភស៊ីម៉ងត៍ចំនួន​ ២០​ តោន​ សំរាប់ចូលរួមការកសាង​ និងបានមានប្រសាសន៍ណែនាំដល់លោកអធិការក្រុង​ស្វាយរៀង អោយរៀបចំសំណង់ទាំងអស់​ក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង​ អោយ​មានសោភណ្ឌភាពល្អ​ មានកន្លែងធ្វេីការ​ ប្រកបដោយផាសុខ​ភាព​ និងអោយកែលម្អរ​ អាគារសាលប្រជុំចាស់ឡេីងវិញ​ និងរៀបចំបន្ទប់សំរាប់កម្លាំងអន្តរាគមន៍ស្នាក់នៅបន្ថែម​ទៀត។