ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួល គ្រឿងបរិក្ខារបច្ចេកទេសអក្សរសម្ងាត់ រវាង នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយទីចាត់ការបំភ័ន្តអក្ខរៈ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ

រាជធានីភ្នំពេញ ៖ ដោយមានកិច្ចសហប្រតិបត្តិការរវាង នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយទីចាត់ការបំភ័ន្តអក្ខរៈ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រគល់-ទទួល គ្រឿងបរិក្ខារបច្ចេកទេសអក្សរសម្ងាត់ រវាង នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយទីចាត់ការបំភ័ន្តអក្ខរៈ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងមានការអញ្ជើញចូលរួមពី លោក អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ចំណុះនាយកដ្ឋានអក្សរសម្ងាត់ និង លោកនាយករងទីចាត់ការបំភ័ន្តអក្ខរៈ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។