ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួលគ្រឿងបរិក្ខារបច្ចេកទេសអក្សរសម្ងាត់រវាង នាយកដ្ឋានអក្សរសម្ងាត់ កម្ពុជា និងគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម

រាជធានីភ្នំពេញ ៖ នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រគល់-ទទួល គ្រឿងបរិក្ខារបច្ចេកទេសអក្សរសម្ងាត់ រវាង ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម នារសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្ភារដែលត្រូវប្រគល់-ទទួលរួមមាន ៖ អេក្រង់(Monitor) ៣០គ្រឿង, CPU ម៉ាស៊ីនបាំង បាំង-ប្រែ VCE-12 ៣០គ្រឿង, ម៉ាស៊ីនព្រីន (Printer) ៣០គ្រឿង,ម៉ាស៊ីនស្គេន (Scanner) ៣០គ្រឿង, កូនកណ្ដុរ (Mouse) ក្ដារចុច (Keyboard) ៣០គ្រឿង, ព្រីភ្លើង (Powercable) ខ្សែដុំភ្លើង (VCE Adapter) ខ្សែកាប្លិ៍ (UTP CAT6) ឧបករណ៍ (USB) សុវត្ថិភាព ៣០គ្រឿង, ម៉ាស៊ីនបញ្ចាំងរូបភាព (Slide) ០២គ្រឿង, Hard Disk 500GB ៣៥គ្រឿង, បន្ទះBoard លើ បន្ទះBoard ក្រោម ខ្សែទិន្នន័យSATA ខ្សែប្រភពSATA ខ្សែដុំភ្លើង (VCE-12) Adapter DC12V 5A ១៥គ្រឿង។