ព័ត៌មានក្នុងប្រទេស

កិច្ចសហប្រតិបត្តិការ​បង្ការទប់បទល្មេីសគ្រឿងញៀនឆ្លងដែន​កម្ពុជា-វៀតណាម

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃទី២៧.១១.២០១៩ លោក​ឧត្ដមសេនីយ៍ត្រី ខៀវ សុខុម ស្នងការរងនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​លោកឧត្តមសេនីយ៍ទោ​ កឹង ឃន ស្នងការនគរបាលខេត្ត​ បានដឹកប្រតិភូស្នងការដ្ឋាន​នគរបាលខេត្តចូលរួមកិច្ចប្រជុំការចុះហត្ថលេខាលើកំណាត់ហេតុ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុប៉ះពាល់សសៃប្រសាទ និងសារធាតុគីមីផ្សំគ្រឿងញៀនរវាងខេត្តទាំង៣ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពឯកឧត្ដម អភិបាល នៃគណៈអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តទាំង៣ ឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធ។
– ប្រតិភូខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាល នៃគណៈអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត និងគណ:ប្រតិភូ។
-ប្រតិភូខេត្តតៃនិញ ដឹកនាំដោយ ឯកឧត្តម ចិន វាន់ ចៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណ:ប្រតិភូ។