ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន ក.ជ.ក.ស ក្រសួងមហាផ្ទៃបានចុះតាមដានលើការអនុវត្តន៍អនុសញ្ញាCEDAW នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖​ នារសៀលថ្ងៃ អង្គារ៍ ១៥រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក .ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៩ នាវេលាម៉ោង ៣និង៣០នាទីល្ងាច លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន ( ក.ជ.ក.ស ) តំណាងដ៍ខ្ពងខ្ពស់សម្តេចក្រឡាឡោម ស. ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃុ។
បានជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងលោកស្រី ឧត្តមសេនីយ៍ត្រី ហ៊ួន គីមហេង ស្នងការរងទទួលបន្ទុកផែនការងារការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕
ឈ្លៀតក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍សំណេះសំណាលនិងបានឡើងអានរបាយការណ៍ស្វាគមន៍និងលើកឡើងពីសកម្មភាពការងារគ្រប់គ្រងផែនជួញដូរមនុស្សនិងការពារអនិតិជនជូនគណះអធិតី។
និងបានលើកឡើងនៅរាល់ស្នាដៃសកម្មភាពដែលមន្រ្តីនគរបាលការពារការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ដែលខិតខំអនុវត្តន៍កន្លងមក។
បន្ទាប់មកលោកជុំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានសម្តែងនូវការយកចិត្តទុកដាក់ចំពោះកម្លាំងនគរបាលនិងកងកម្លាំងកងរាជអាវុធហត្ថដែលបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងគោលបំណងស្វែងយល់អំនពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណ:ក្នុងវិស័យសេដ្ឋកិច្ចនិងវិស័យអប់រំនិងលុបបាត់នៅអំពើហឹង្សាដែលជាបញ្ហាប្រឈមមួយចំនួននិងវិធានការណ៍ក្នុងការអនុវត្តតាមគោលការច្បាប់។