អគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ជាតំណាងដ៍ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាង ឯកឧត្តម ជា សុមេធី អភិបាលខេត្តគណៈអភិបាលខេត្ត ព្រៃវែង។ អញ្ជើញចូលរួមក្នកងឱកាសនោះដែរ មានអស់លោក លោកស្រីជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យបុគ្គលិក ស្នងការ ស្នងការរង ប្រធាន អនុប្រធានការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ទរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញឡើងធ្វើរបាយការស្វាគមន៍ និងរាយការពីសមិទ្ធនានាដែលជាស្នាដៃនៃកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលខេត្តព្រៃវែងដែលសម្រេចបានក្នុងរយៈពេលកន្លងមកជូនគណៈអធិបតីនិងអង្គពិធីជ្រាប។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ និង ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រគល់សេចក្តីសម្រេចនិងប្រកាសជូនដល់មន្ត្រីដែលមានស្នាដៃ ព្រមទាំងកោតសរសើរនូវស្នាដៃខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលយើង រហូតសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើន ។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ និង ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត ក៏មានមតិសំណេះសំណាលនិងផ្តាំផ្ញើផងដែរ ដល់មន្ត្រីដែលត្រូបំពាក់ឋានន្តរស័ក្តិថ្ងៃនេះ និយាយដោយឡែក និងនិយាយជារួមមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបន្ថែមទៀតធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ។ ពិសេសគឺត្រូវគោរពឱ្យបានមុឺងម៉ាត់ វន័យរបស់កងកម្លាំងនគរបាល ដើម្បីជាស្នូលឈានទៅសម្រេចបាននូវភារកិច្ចធំៗជាច្រើនទៀត។