សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេស

សិក្ខាកាម​ចំនួន៣៣៤នាក់​ប្រកាសតាំងស៊ប់ជាមន្ត្រីនគរបាលជាតិ

ខេត្តកំពង់ស្ពឺ​ ​៖  នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិប​ណ្ឌិត​ ចាន់ អ៊ាន រដ្ឋ​លេ​ខាធិការក្រសួងមហាផ្ទៃ តំ​ណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  អញ្ជើ​ញជាគណៈអធិបតី ក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល-អន្តរាគមន៍ និងប្រ​កាសតាំង​ស៊ប់ សិក្ខា​កាម​ ​​ជាមន្ត្រី​នគរបាល​ក្រប​ខ័ណ្ឌនគរ​បាលជាតិ ក្រសួង​មហាផ្ទៃ​ នៅសាលា​នគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម​ ។

អញ្ជើញ​អមដំណើរ​ក្នុងពិធី​ប្រកាស​តាំងស៊ប់​ នៅ​សាលា​នគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម​  មាន​ ឯកឧត្តម​ អនុរដ្ឋលេខាធិកា​ ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​ អគ្គស្នងការរង​ នគរបាល​ជាតិ​ ឯកឧត្ដម​ ប្រធាន​នាយកដ្ឋាន​ ចំណុះអគ្គស្ន​ងការដ្ឋាននគរ​បា​លជាតិ​ ឯកឧត្ដម​ អនុប្រធានសេនាធិការ​ ឯកឧត្ដម​ អនុប្រធាននាយកដ្ឋានបុគ្គលិក​ លោកឧត្តម​សេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និងអស់លោក​ លោកស្រី​ ជាតំណាង​ថ្នា​ក់​​ដឹកនាំ​ ប្រធាន​នាយកដ្ឋាន​ ប្រធាន​លេខា​ធិកា​រ​ដ្ឋាន​ លោកនាយ​ក​ នាយករងសាលា​ លោកគ្រូ​បង្វឹក​ និងសិក្ខាកាម​ សរុប​ ៣៣៤នាក់​ ស្រី៥​ដែលត្រូវ​ធ្វើ​ការ​ប្រកាសតាំងស៊ប់នាពេលនេះ​ ។ 

នាឱកាស​ដ៏វិសេសវិសាលនៃការប្រកាសតាំង​ស៊​ប់​ ​សិក្ខា​កាម​ដែលទេីបទទួលក្របខណ្ឌន​គ​រ​បាលជាតិ​ ក្រោយពីបានហ្វឹកហាត់រៀនសូត្រអស់រយៈ​ពេល​ ៤ខែ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២​ កក្កដា​-​២១​ វិច្ឆិកា​ ២០១៩​​ បានឡេីងធ្វេីការប្ដេជ្ញាចិត្ដ​យ៉ាង​មុឹងម៉ា​ត់​ សច្ចា​ចំពោះ​មុខថ្នាក់ដឹក់ដឹកក្រសួង​មហា​ផ្ទៃ​ ថាស៊ូគ្រប់បែបយ៉ាងបំរេីជាតិមាតុភូមិ​ ស្មោះត្រង់​ក្នុងបុព្វ​ហេតុ​”​ ជាតិ​ សា​សនា​ ព្រះមហាក្សត្រ​ “​ពិសេស​ ​ប្ដេជ្ញា​ការពារ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ រក្សាសន្ដិ​សុខ​បំរេីផល​ប្រ​យោជន៍ជូនប្រជាពលរដ្ឋ​​ដោយឥត​លក្ខខ័​ណ្ឌ​៕